CLEAR MEN មានមោទនភាពក្នុងការនាំជូននូវមហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យប្រចាំឆ្នាំ គឺ SUPERCHARGE CONCERT។ នេះគឺជាឱកាសដ៏ពិសេសសម្រាប់អ្នកគាំទ្រក្នុងការចូលរួមរាំកម្សាន្ត និងទទួលយកបទពិសោធន៍តន្ត្រីដ៏រំភើបញាប់ញ័រ ជាមួយកំពូលតារាចម្រៀងរ៉េបលំដាប់ជួរមុខរបស់កម្ពុជា។
ការប្រគំតន្ត្រីនេះមានការចូលរួមសម្តែងដោយផ្ទាល់ពីលោក វណ្ណដា (VannDa) រួមជាមួយសិល្បករឆ្នើមៗជាច្រើនរូបទៀតមកពីផលិតកម្ម បារមី (Baramey) រួមមាន៖ វណ្ណថាន់ (VannThan), Norith, Yuuhai, G-Mengz និង DJ No Pro។
🎟️ លក្ខខណ្ឌនៃការទទួលបានសំបុត្រ
លោកអ្នកមិនត្រឹមតែបានទស្សនាការសម្ដែងដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកក្នុងកិច្ចការសប្បុរសធម៌ទៀតផង៖
-
ការផ្តល់ជូនពិសេស៖ រាល់ការជាវសំបុត្រប្រភេទ Standard ចំនួន ១ សន្លឹក លោកអ្នកនឹងទទួលបានសាប៊ូកក់សក់ CLEAR Men ចំនួន ២ ដប (ព័ត៌មានបន្ថែមសូមតាមដានលើផេក CLEAR Men Cambodia) ។
-
សកម្មភាពសប្បុរសធម៌៖ ថវិកាដែលទទួលបានពីការលក់សំបុត្រទាំងអស់ នឹងត្រូវនាំយកទៅឧបត្ថម្ភដល់អង្គការកុមារដែលកំពុងខ្វះខាត។
📅 ព័ត៌មាននៃការប្រគំតន្ត្រី
-
កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២၀២៦
-
ពេលវេលា៖ ចាប់ពីម៉ោង ០៤:០០ នាទីល្ងាច ដល់ម៉ោង ០៩:០០ នាទីយប់
-
ទីតាំង៖ សាលមហោស្រព ផ្សារទំនើប AEON Mall Sen Sok City (ជាន់ទី៣)
------------------------------------
⚠️ សេចក្តីក្រើនរំលឹក
-
សំបុត្រដែលទិញរួច មិនអាចប្តូរជាសាច់ប្រាក់វិញបានទេ។
-
លោកអ្នកអាចទិញបានត្រឹមតែ ៥ សំបុត្រប៉ុណ្ណោះក្នុងមួយប្រតិបត្តិការ។
-
អ្នកចូលរួមត្រូវតែមានអាយុលើសពី ១៥ ឆ្នាំ។
-
សូមប្រុងប្រយ័ត្នចំពោះជនខិលខូចដែលលក់សំបុត្របន្ត (ដែលមានកូដ QR ដូចគ្នា) ទៅកាន់មនុស្សច្រើននាក់។ ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះការខាតបង់ណាមួយដែលកើតចេញពីការទិញសំបុត្រក្រៅប្រព័ន្ធផ្លូវការឡើយ។
-
សូមមេត្តារក្សាការសម្ងាត់ និងប្រុងប្រយ័ត្នមុននឹងចែករំលែកកូដ QR ឬសំបុត្រអេឡិចត្រូនិចទៅកាន់អ្នកដទៃ។ ការចែករំលែកសំបុត្ររបស់លោកអ្នក មានន័យថាអ្នកបានផ្តល់សិទ្ធិឱ្យពួកគេប្រើប្រាស់សំបុត្រនោះដើម្បីចូលរួមកម្មវិធី។
-
ក្រុមហ៊ុន CLEAR MEN និង BookMe+ មិនទទួលខុសត្រូវចំពោះការបាត់បង់សំបុត្រឡើយ។
-
ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការកែប្រែព័ត៌មានផ្សេងៗក្នុងករណីចាំបាច់ ដោយពុំចាំបាច់ជម្រាបជូនដំណឹងជាមុន។
ចូលរួមជាមួយយើងដើម្បីទទួលបានថាមពលដ៏មហិមា និងរួមចំណែកជួយដល់សង្គមជាមួយគ្នា!