[ENGLISH BELOW]
"រត់ដើម្បីអនាគតកុមារអូទីហ្សឹម"
រត់ដោយបេះដូង (RUN BY HEART) គឺជាយុទ្ធនាការរត់សប្បុរសធម៌ ដើម្បីរៃអង្គាសថវិកាគាំទ្រដល់ អង្គការសាលាទន្សាយ ក្នុងបេសកកម្មថែទាំ និងបង្ហាត់បង្រៀនដល់កុមារអូទីហ្សឹម។ កម្មវិធីនេះបង្កើតឡើងដើម្បីលើកកម្ពស់សុខភាព បណ្ដុះស្មារតីសប្បុរសធម៌ និងបង្កើនការយល់ដឹងដើម្បីផ្តល់ឱកាសដល់កុមារអូទីហ្សឹមនៅក្នុងសង្គម។
រត់ដោយបេះដូង (Actual Run) គឺជាកម្មវិធីពិសេសមួយក្នុងយុទ្ធនាការ "រត់ដោយបេះដូង" ដែលមានចម្ងាយ ៤០០ ម៉ែត្រ។ ក្នុងវិញ្ញាសានេះ អ្នកចូលរួមពីរនាក់នឹងត្រូវផ្គូផ្គងជាមួយកុមារអូទីហ្សឹមម្នាក់ ដើម្បីរត់ឆ្ពោះទៅទីព្រ័ត្រជាមួយគ្នា ក្នុងគោលបំណងលើកកម្ពស់ស្មារតីសាមគ្គីភាព និងការចូលរួមចំណែកក្នុងសង្គម។
-
កាលបរិច្ឆេទ និងពេលវេលា៖ ថ្ងៃទី ២៤ ឧសភា ២០២៦ វេលាម៉ោង ៥:០០ ល្ងាច
-
ទីតាំង៖ ពហុកីឡដ្ឋានជាតិអូឡាំពិក
-
រយៈចម្ងាយ៖ ៤០០ ម៉ែត្រ
-
ចំនួនអ្នកចូលរួម៖ កំណត់ត្រឹម ២០០ នាក់
-
ការចុះឈ្មោះ៖ បរិច្ចាគជូនអង្គការសាលាទន្សាយ ចាប់ពី ៥០ ដុល្លារឡើងទៅ ក្នុងម្នាក់
*ចំណាំ៖ សម្រាប់លោកអ្នកដែលមិនអាចចូលរួមបាន ប៉ុន្តែមានចំណាប់អារម្មណ៍ចង់ចូលរួមបរិច្ចាគ អាចធ្វើការបរិច្ចាគជាថវិកា 1$/2$/5$/ 10$/20$/30$/40$ តាមការចុចយកសំបុត្របរិច្ចាគដែលមានសម្រាប់នៅលើ BM+ App។ អ្នកនឹងទទួលបានលិខិតថ្លែងអំណរគុណអេឡិចត្រូនិចបន្ទាប់ពីបរិច្ចាគរួច។ -
កាលបរិច្ឆេទចុះឈ្មោះ៖ ថ្ងៃទី ១៦ មីនា ដល់ ៣០ មេសា ២០២៦
ការផ្តល់ជូនសម្រាប់អ្នកចូលរួម
- លិខិតថ្លែងអំណរគុណអេឡិចត្រូនិច
-
អាវយឺតកម្មវិធី "រត់ដោយបេះដូង" (Special Edition)
-
ស្លាកលេខ (Bib) ដែលផ្គូផ្គងជាមួយកុមារអូទីហ្សឹម
-
មេដាយបញ្ចប់ការប្រកួត
-
អាហារសម្រន់៖ ផ្លែឈើ និងភេសជ្ជៈ
លក្ខខណ្ឌអាយុ
-
អ្នកចូលរួមត្រូវមានអាយុចាប់ពី ០៧ ឆ្នាំឡើងទៅ។
-
អ្នកចូលរួមអាយុក្រោម ១៥ ឆ្នាំ ត្រូវមានអាណាព្យាបាលចូលរួមជាមួយ។
ការបើកសម្ភារៈរត់ (Bib & T-shirt)
-
កាលបរិច្ឆេទ៖ ថ្ងៃទី ២៤ ឧសភា ២០២៦
-
វេលាម៉ោង៖ ៩:០០ ព្រឹក ដល់ ៥:០០ ល្ងាច
-
ទីតាំង៖ ពហុកីឡដ្ឋានជាតិអូឡាំពិក
🔔 Follow us via:
- RUN WITH SAI Chit Chat: https://t.me/+owwVjwQ1j4JlOWQ9
- RUN WITH SAI OFFICIAL CHANNEL: https://t.me/runwithsaiofficial
- RUN WITH SAI Facebook page: https://www.facebook.com/RUNWITHSAI.KH
-----------------------------------------
"Run for a Brighter Future for Children with Autism"
RUN BY HEART (RBH) is a charity running campaign dedicated to raising funds for the Rabbit School Organization, an NGO committed to the care and education of children with autism. Our mission is to promote health, foster compassion, and drive community engagement while raising awareness and encouraging social inclusion.
The RUN BY HEART Actual Run is a highlight of our campaign. This special 400m race at the National Olympic Stadium pairs two participants with one child with autism to complete the run together. Through this initiative, we aim to foster a stronger sense of unity, compassion, and social contribution within our community.
-
Event Date & Time: 24 May 2026 at 5:00 PM
-
Location: National Olympic Stadium
-
Capacity: Limited to 200 participants
-
Race Distance: 400m
-
Registration: Minimum donation of $50 per person to the Rabbit School
*Note: For those who are unable to participate but are interested in contributing, you can make a donation of $1 / $2 / $5 / $10 / $20 / $30 / $40 by selecting the available donation tickets on the BM+ App.
You will receive an e-certificate of appreciation after completing your donation.
-
Registration Period: 16 March – 30 April 2026
PARTICIPANT GUIDELINES
-
Participants must be 7 years of age or older on race day.
-
Participants under 15 must register with a parent or guardian as part of a group category.
RUNNING PACKAGES
- E-certificate of appreciation
-
Commemorative “Run By Heart” T-shirt
-
Unique Bib number (paired with a child from Rabbit School)
-
Finisher Medal
-
Refreshments: Fruits and drinks
BIB & T-SHIRT COLLECTION
-
Date: 24 May 2026
-
Time: 9:00 AM – 5:00 PM
-
Location: National Olympic Stadium
- Location: National Olympic Stadium
🔔 Follow us via:
- RUN WITH SAI Chit Chat: https://t.me/+owwVjwQ1j4JlOWQ9
- RUN WITH SAI OFFICIAL CHANNEL: https://t.me/runwithsaiofficial
- RUN WITH SAI Facebook page: https://www.facebook.com/RUNWITHSAI.KH