អ៊ុំទូកមិនទាន់មានគំរោងថាទៅណាមែនទេ?
តស់ៗបងប្អូនទៅលេងនៅកន្លែង គេងរាប់ផ្កាយ 🌠ជាមួយនឹងបរិយាកាសបែបធម្មជាតិ និង មានកន្លែងកំសាន្តជាច្រើនបន្ថែមទៀត ជាមួយមនុស្សជាទីស្រឡាញ់
នៅលើទឹកដីស្រុកស្រែអំបិលខេត្តកោះកុង
✍️កញ្ចប់កម្មវិធី គឺ សម្រាប់បុណ្យ ថ្ងៃបុណ្យ អុំទូក ទី ១៤ ១៥ នឹងទី១៦ ខែ វិច្ឆិកា ឆ្នាំ 2024
✔ បុណ្យអុំទូកថ្ងៃ ទី ១
☛ ម៉ោង 7:30 ព្រឹកមានឡានចេញពីភ្នំពេញទៅ
☛ ម៉ោង 11:00 ហូបបាយថ្ងៃនៅស្ពានស្រែអំបិល
☛ ម៉ោង 12:30 ភ្ញៀវទៅដល់ រៀបចំកន្លែងបោះតង់
☛ ម៉ោង 1:15 រៀបចំកម្មវិធីប្រណាំងទូកាយៈ
☛ ម៉ោង 4:30 ចែករង្វាន់ឲ្យអ្នកឈ្នះពីកម្មវិធី
☛ ម៉ោង 7:00 បណ្ដែតប្រទីប និង បង្ហោះគោម
☛ ម៉ោង 8:30 ចែករំលែកបទពិសោធន៍និងច្រៀងលេងកំសាន្ត។
✔ បុណ្យអុំទូកថ្ងៃ ទី ២
☛ ម៉ោង 7:00 ព្រឹក ចេញដំណើរទៅវាលស្មៅពណ៌មាស
☛ ម៉ោង 9:30 ថតរូបលេងនៅថ្មអណ្ដើកទៅមុជទឹកលេង
☛ ម៉ោង 11:30 រៀបចំបាយសម្រាប់អ្នកបង់លុយ
☛ ម៉ោង 1:00 ថ្ងៃ ត្រឡប់មកវិញ
☛ ម៉ោង 3:00 មានកម្មវិធីលេងល្បែងកំសាន្ត
☛ ម៉ោង 7:00 បណ្ដែតប្រទីប និង បង្ហោះគោម
☛ ម៉ោង 8:00 អកអំបុកនិង សំពះព្រះខែ
✔ បុណ្យអុំទូកថ្ងៃ ទី ៣
☛ ម៉ោង 4:40 ព្រឹក ដើរឡើងភ្នំទៅមើលថ្ងៃរះ
☛ ម៉ោង 6:00 ចុះមកវិញញ៉ាំអាហារពេលព្រឹក
☛ ម៉ោង 8:00 ព្រឹកលេងល្បែងប្រជាប្រិយនៅកន្លែង
☛ ម៉ោង 2:00 ថ្ងៃចប់កម្មវិធីថតរូបជុំគ្នា