event_image

រត់ដើម្បីភាពញញឹមកុមារកម្ពុជា 2025 Run for Children’s Smiles| Kampot Charity Run

29 Jun 2025 | 12:00 PM

សេះសមុទ្រខេត្តកំពត Seahorse Kampot

Share with

Details

[ENGLISH VERSION BELOW]

Event Duration:

ការទទួលកញ្ចប់សម្ភារៈរត់ (Race Pack Collection):

កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី២៧ - ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥
ទីតាំង៖ រូបសំណាក់សេះសមុទ្រ, ក្រុងកំពត ខេត្តកំពត

ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥
ចាប់ពី ម៉ោង ២:០០រសៀល ដល់ម៉ោង ៧:០០ល្ងាច

ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥
ចាប់ពី ម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៧:០០ល្ងាច

កម្មវិធីរត់ (Event Agenda)

កាលបរិច្ឆេទ៖ ព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥
ទីតាំងចាប់ផ្តើម៖ រូបសំណាក់សេះសមុទ្រ, ក្រុងកំពត ខេត្តកំពត

ម៉ោង ៥:៣០ព្រឹក ការមកដល់ និងផ្ញើកាតាបរបស់អ្នកចូលរួម
ម៉ោង ៥:៥០ព្រឹក ការកម្ដៅសាច់ដ៉ំ (Warm Up)
ម៉ោង ៦:១០ព្រឹក ការចាប់ផ្តើមរត់របស់ក្រុម ១០គីឡូម៉ែត្រ
ម៉ោង ៦:២០ព្រឹក ការចាប់ផ្តើមរត់របស់ក្រុម ៥គីឡូម៉ែត្រ
ម៉ោង ៦:៣០ព្រឹក ការចាប់ផ្តើមរត់របស់ក្រុម ៣គីឡូម៉ែត្រ
ម៉ោង ៧:៣០ព្រឹក ពិធីចែករង្វាន់ (Ceremony)
ម៉ោង ៨:១៥ព្រឹក បញ្ចប់កម្មវិធី

ផែនទីទីតាំង៖ រូបសំណាក់សេះសមុទ្រ, ក្រុងកំពត ខេត្តកំពត

ព័ត៌មានបន្ថែម សូមទាក់ទង៖
📞 លោក អ៊ុង អេលីយ៉ា៖ 061 302 777 / 016 717 222
📞 លោកស្រី ឌី លីហ្សា៖ 018 303 8017

ផែនទីទីតាំង៖ ចុចទីនេះ

____________________________

សេចក្តីជូនដំណឹង

ខ្ញុំបាទ/នាងខ្ញុំ សូមបញ្ជាក់ថាខ្ញុំមានសុខភាពល្អសម្រាប់ចូលរួមរត់ និងយល់ដឹងពេញលេញថាការចូលរួមនេះខ្ញុំទទួលខុសត្រូវដោយខ្លួនឯង។ អ្នករៀបចំកម្មវិធីមិនត្រូវទទួលខុសត្រូវចំពោះគ្រោះថ្នាក់ជាផ្លូវកាយ ជំងឺ ឬការបាត់បង់ណាមួយ ដែលកើតឡើងក្នុងកំឡុងពេល ឬជាលទ្ធផលនៃការចូលរួមក្នុងព្រឹត្តិការណ៍នេះឡើយ។

____________________________

អង្គការទទួលប្រយោជន៍ / Beneficiary:
មន្ទីរពេទ្យកុមារគន្ធបុប្ផា / Kantha Bopha Children’s Hospital


មន្ទីរពេទ្យគន្ធបុប្ផាបានចាប់ផ្តើមដំណើរការឡើងវិញក្នុងឆ្នាំ ១៩៩២ ក្រោមការគ្រប់គ្រងរបស់លោកវេជ្ជបណ្ឌិត បេអាត រិចស្ទ័រ (Beat Richner) និងការដឹកនាំរួមពីក្រសួងសុខាភិបាលកម្ពុជា។ ចាប់តាំងពីពេលនោះ មន្ទីរពេទ្យបានពង្រីកសេវាកម្មយ៉ាងគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបនឹងតម្រូវការសុខភាពសំខាន់ៗសម្រាប់ទារក និងកុមារទូទាំងប្រទេសកម្ពុជា។

បច្ចុប្បន្ននេះ មន្ទីរពេទ្យគន្ធបុប្ផាត្រូវបានបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ សមស្របសម្រាប់ការធ្វើរោគវិនិច្ឆ័យដោយច្បាស់លាស់ និងការវះកាត់បេះដូងចំហរដែលមានប្រសិទ្ធភាពខ្ពស់ ដោយវេជ្ជបណ្ឌិតឯកទេសជាជនជាតិខ្មែរ។ មន្ទីរពេទ្យនេះត្រូវបានទទួលស្គាល់ថាជាម៉ូដែលគំរូសម្រាប់ការថែទាំសុខភាពកុមារយ៉ាងមានគុណភាព និងមានវិជ្ជាជីវៈ។ វាបានចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយអត្រាមរណភាពរបស់ម្ដាយ កុមារ និងទារកនៅកម្ពុជា។

ការពិនិត្យ និងព្យាបាលកុមារដោយឥតគិតថ្លៃ ដែលមិនរើសអើង និងមានវិជ្ជាជីវៈខ្ពស់ គឺជាគោលការណ៍ដ៏សំខាន់មួយដែលបានបង្កើត និងគាំទ្រដោយវេជ្ជបណ្ឌិត បេអាត រិចស្ទ័រ សម្រាប់មន្ទីរពេទ្យនេះ។

____________________________

Event Agenda

Race Pack Collection:
Date: Friday, June 27 – Saturday, June 28, 2025
Location: Sea Horse Statue, Kampot City, Kampot Province

Friday, June 27, 2025
From 2:00 PM to 7:00 PM

Saturday, June 28, 2025
From 9:00 AM to 7:00 PM

____________________________

Date: Morning of Sunday, June 29, 2025

Start Location: Sea Horse Statue, Kampot City, Kampot Province

  • 5:30 AM – Participant arrival and bag drop-off

  • 5:50 AM – Warm-up session

  • 6:10 AM – Start of the 10KM race

  • 6:20 AM – Start of the 5KM race

  • 6:30 AM – Start of the 3KM race

  • 7:30 AM – Award Ceremony

  • 8:15 AM – Event concludes

Location: Sea Horse Statue, Kampot City, Kampot Province

____________________________

Declaration
I certify that I am medically fit to compete and fully understand that I enter at my own risk. The organizers will not be held responsible for any injury, illness, or loss incurred during or as a result of the event
____________________________

Kantha Bopha Children’s Hospital was re-established in 1992 under the leadership of Dr. Beat Richner, in collaboration with Cambodia’s Ministry of Health. Since then, it has continuously expanded and developed to meet the critical healthcare needs of infants and children across Cambodia.

Today, the hospital is equipped with state-of-the-art diagnostic technologies and offers advanced procedures such as open-heart surgery, performed effectively by highly trained Cambodian specialists. Kantha Bopha is widely recognized as a model institution for pediatric healthcare and has played a vital role in significantly reducing maternal, infant, and child mortality rates in the country.

The hospital adheres to a core principle initiated by Dr. Beat Richner: to provide high-quality, professional, and entirely free medical care to all children—regardless of background or circumstance.

____________________________

អ្នកឧបត្ថម្ភ / Main Sponsor:
ACLEDA Bank / ធនាគារអេស៊ីលីដា

🎟 Ticket Type

product_image

3KM Running Tickets

$10.00

product_image

5KM Running Tickets

$15.00

product_image

10KM Running Tickets

$20.00