[English Below]
សូមគោរពឯកឧត្តមលោកជំទាវ អស់លោកលោកស្រីទាំងអស់🙏
សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា សាខាភ្នំពេញ យើងខ្ញុំ នឹងរៀបចំនូវគម្រោងជា "វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម ការផ្គូផ្គងពាណិជ្ជកម្ម និង ការតាំងពិពណ៌" ។
🗓️កាលបរិច្ឆេទ ៖ ថ្ងៃទី ០៥ & ០៦ខែកក្កដា ឆ្នាំ២០២៥
🕰️ពេលវេលា ៖ ម៉ោង៧:៣០នាទី ដល់ម៉ោង១៧:០០
📍ទីតាំង ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា - កូរ៉េ & មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា
🔗គោលបំណងនៃកម្មវិធី៖
ជួយផ្សព្វផ្សាយ ពីសក្ដានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា តាមរយៈការជជែកពិភាក្សា លើប្រធានបទសំខាន់ៗ ពីសំណាក់ វាគ្មិន ដែលជាបញ្ញាជនប្រកបដោយថាមវន្ត ចំណេះដឹង និងបទពិសោធន៍ និងជាអ្នក ដែលបានសាងស្នាដៃល្អ ក្នុងការប្រកបអាជីវកម្ម ក៏ដូចជាឥស្សរជនជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាលផងដែរ។
បង្កើនការយល់ដឹង ការចែករំលែកចំណេះដឹង និងបទពិសោធន៍នៃការធ្វើអាជីវកម្មដល់គ្នាទៅវិញទៅមក។
បង្កើតឱកាសរឹតចំណងទំនាក់ទំនង រវាងសហគមន៍អាជីវកម្មទាំងក្នុងស្រុក និងក្រៅស្រុក ព្រមទាំងរវាងវិស័យឯកជន និងរាជរដ្ឋាភិបាល។
បង្កើតឱកាសជួបពិភាក្សា ស្វែងយល់អំពីតម្រូវការ និងផលលំបាកនានា ដែលវិស័យឯកជន កំពុងប្រឈម ហើយត្រូវការជួយគាំទ្រពីរាជរដ្ឋាភិបាល ព្រមទាំងជាឱកាសទទួលបាននូវអ្វី ដែលជាការឆ្លើយតប នឹងគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាលទាក់ទងនឹងការអភិវឌ្ឈន៍សេដ្ឋកិច្ច និងឱកាសវិនិយោគនាពេលអនាគតផងដែរ។
Greetings, Excellencies, Ladies, and Gentlemen,🙏
With due respect, we would like to inform you that Junior Chamber International Cambodia - Phnom Penh (JCI Cambodia-Phnom Penh) is organizing the project of “Business Dialogue, Matching and Expo”.
🗓️Date : 5th & 6th July 2025
🕰️Time : 7:30 AM - 17:00 PM
📍Location : Multiple Purpose Hall of Cambodia-Korea Cooperation Center (CKCC) & National Incubation Center of Cambodia (NICC)
🔗Objectives of the event:
Promote the economic potential and investment of opportunities in Cambodia by discussing key topics with speakers who are dynamic intellectuals, knowledgeable, experienced and who have built great achievements in doing business as well as senior figures in the Royal Government.
Increase awareness and share knowledge and experience about doing business with each other.
Create opportunities to strengthen ties between the business community both domestic and foreign as well as between the private sector and the Royal Government.
Create opportunities to meet, discuss, and understand the needs and difficulties that the private sector encounters and that need support of the Royal Government as well as the opportunity to hear what the main responses and policies of the Royal Government are related to economic development and future investment opportunities.